ការស្រាវជ្រាវ

គម្រោងដៃគូស្រាវជ្រាវប្រចាំតំបន់អាសីុអាគេ្នយ៍ ស្ដីពីភាពធន់នឹងអាកាសធាតុតំបន់ប្រជុំជន (ូជ្្រសៅភ) នឹងធ្វើការ សិក្សាលើក្រុងរណបគោលដៅចំនួនពីរ នៃប្រទេសនីមួយៗ នៅក្នុងប្រទេសកម្ពុជា  ភូមា  ថៃ និង វៀតណាម ដើម្បីកសាង ចំណេះដឹងពួកគេអំពីសក្ដានុពលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងវិធីសាស្ដ្រពិចារណា និងអនុវត្ដវិធានការ បន្សាុំ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។  របៀបវារៈស្រាវជ្រាវ របស់ដៃគូ គឺដឹកនាំដោយសំនួរខាងក្រោម ដែលសំណួរទាំងនោះមិនអត្ដនោម័តិតែឯង គឺពាក់ព័ន្ធគ្នាទៅមកតាមលក្ខណៈរៀង មានដូចជា ៈ

  • តើការប្រែប្រួលអាកាសធាតុ ប៉ះពាល់ដល់ភាពក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាជននៃទីប្រជុំជន ក្នុងតំបន់ អាសីុអាគេ្នយិ៍យ៉ាងដូចមេ្ដច?
  • តើអ្វីខ្លះជាចំណេះដឹង ទទួលបានមកពីស្នាដៃសិក្សាស្រាវជ្រាវ និងការស្រាវជ្រាវសកម្មភាព ដែលប្រាប់យើង អំពីការបង្កើតអភិបាលកិច្ចក្រុងដែលធន់នឹងការប្រែប្រួលអាកាសធាតុ មានលក្ខណៈរួមបពា្ចូល និង សមធម៌?
  • តើយើងត្រូវពង្រឹងភ្នាក់ងារ នៃបុគ្គល  ក្រុម និងស្ថាប័ន ដើម្បីកែលំអប្រព័ន្ធសេដ្ឋកិច្ច រួបវន្ដ និង សុខមាលភាព សង្គម ក្នុងតំបន់ប្រជុំជន ជាពិសេសក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយវីធីណា?

ក្នុងការឆ្លើយតបនឹងសំនួរទាំងនេះ សមាជិកក្រុមដៃគូ នឹងប្រើនូវវិធីសាស្ដ្រស្រាវជ្រាវជាច្រើន និងដំណាក់កាលនៃការ ស្វែងយល់ រួមមាន ៈ បង្កើតព័ត៌មានដំបូងទាក់ទងនឹង ហានិភ័យ  ភាពមិនប្រាកដប្រជា និងផលប៉ះពាល់ នៃការប្រែប្រួល អាកាសធាតុ ធ្វើការវិភាគគោលនយោបាយ និងឯកសារមានស្រាប់  ធ្វើការកំណត់ករណីសិក្សា នៃគ្រោះមហន្ដរាយ ៈ កំណត់សហគមន៍ និងយុទ្ធសាស្ដ្រផែនការអភិវឌ្ឍន៍ក្រុង ដោយយោងលើទ្រឹះស្ដីប្រព័ន្ធសាំពាុាំ  ធ្វើការសម្រួលអភិបាលកិច្ច និងលក្ខខណ្ឌលំហសារធារណៈ នៅបណ្ដាប្រទេសពាក់ព័ន្ធ  អនុវត្ដករណីសិក្សាផ្អែកលើសហគមន៍ រៀបចំបទសំភាសន៍ ឆ្លងឆ្លើយ/ពិភាក្សាជាក្រុម  ចែករំលែកបទពិសោធន៍/កិច្ចពិភាក្សាសាធារណៈ/ទំនាក់ទំនង។

គម្រោង មានក្របខណ្ឌទស្សនទាន ដែលជាគន្លឹះដឹកនាំផ្នែកបញ្ញាដល់អ្នកចូលរួមជាមួយគម្រោង និងគោលការណ៍ផ្ដល់ ហិរញ្ញប្បទានផ្នែកស្រាវជ្រាវ ដែលផ្ដល់ជាមគ្គុទេសន៍រួមផ្នែកបញ្ញាដល់អ្នកស្រាវជ្រាវ និងដើម្បីភ្ជាប់ទំនាក់ទំនងនឹង សកម្មភាពស្រាវជ្រាវជាច្រើនទៀត ដែលគាំទ្រដោយគម្រោង។