អំពីគម្រោង

UCRSEA_cities

គម្រោងដៃគូស្រាវជ្រាវប្រចាំតំបន់អាសីុអាគេ្នយ៍ ស្ដីពីភាពធន់នឹងអាកាសធាតុតំបន់ប្រជុំជន (UCRSEA) គឺផ្ដោតលើភាព ងាយរងគ្រោះ ទៅនឹងការប្រែប្រួលអាកាសធាតុ នៅតាមតំបន់ដែលកំពុងប្រែក្លាយជាទីប្រជុំជន នៃតំបន់អាសីុអាគេ្នយិ៍ ដែលមានគោលដៅ ជម្រុញភាពធន់នឹងអាកាសធាតុ សេដ្ឋកិច្ច និងសុខមាលភាពសង្គម។ ភាពងាយរងគ្រោះ របស់ សហគមន៍ និងបុគ្គលនៅក្នុងតំបន់ គឺទាក់ទងនឹងការប្រែប្រួលបរិស្ថានពិភពលោក និងកំណើនទីប្រជុំជនយ៉ាងឆាប់រហ័ស ដោយរួមទាំងសមាហរណកម្មសេដ្ឋកិច្ច នៃតំបន់។ ជាក់ស្ដែង យើងព្យាយាមផ្ដល់ជូនប្រជាជនងាយរងគ្រោះនៅបណ្ដា ប្រទេសអន្ដរកាល ជាមួយនឹងលំហ ដើម្បីរៀនសូត្រ និងធ្វើការចែករំលែក្នុងការសម្រចចិត្ដ អំពីកិច្ចការពារផ្ទាល់ខ្លួន បណ្ដាលមកពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ មកលើវិស័យសេដ្ឋកិច្ច សង្គម និងផ្នែករូបវន្ដ។

គម្រាង (UCRSEA) រួមមានកិច្ចសហប្រតិបត្ដិការអន្ដរជាតិរវាងស្ថាប័នសិក្សាស្រាវជ្រាវប្រទេសកាណាដា និងដៃគូក្នុង ប្រទេសទាំងបួន ដែលមានការកើនឡើងនៃតំបន់ប្រជុំជន និងទទួលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំង មានដូចជា ៈ កម្ពុជា  ភូមា ថៃឡង់ និង វៀតណាម។ សមជិក (UCRSEA) រួមមាន សាកលវិទ្យាល័យ  អង្គការមិនមែនរដ្ឋា ភិបាល អង្គការមូលដ្ឋាន និងមន្ដ្រីស្ថាប័នរដ្ឋ។  (UCRSEA) គឺជាគម្រោងដៃគូស្រាវជ្រាវចម្រុះមុខវិជ្ជា រួមមានវិទ្យាសាស្ដ្រ នៃការបកស្រាយភាពមិនប្រាកដប្រជា និងហានិភ័យ នៃការប្រែប្រួលអាកាសធាតុ និង ការវិភាគផលប៉ះពាល់ តាមបែប វិទ្យាសាស្ដ្រសង្គម ទាញចេញពីមុខវិជ្ជា ភូមិវិទ្យា នរក្សវិទ្យា និង ការធ្វើផែនការ។ ដៃគូផ្ដួចផ្ដើមគម្រោងរួមមាន មូលនិធិ វិទ្យាស្ថានបរិស្ថានប្រទេសថៃ (TEI) ជាស្ថាប័នធនាគារគំនិត (Think Tank) មិនមែនរដ្ឋាភិបាល ផ្ដោតលើបបពា្ហាគោល នយោបាយ និងវិទ្យាសាស្ដ្រ នៅក្នុងតំបន់អាសីុអាគេ្នយិ៍ និងវិទ្យាស្ថាន ដើម្បីអន្ដរការបរិស្ថាន និងសង្គម (ISET-International) ជាអង្គការអន្ដរជាតិ មានបទពិសោធន៍ទូលំទូលាយ ក្នុងការចែករំលែកចំណេះដឹង និងការកសាងភាពធន់ នឹងអាកាសធាតុ ក្នុងតំបន់ប្រជុំជន  សកលវិទ្យាល័យតូរុនតូ (University of Toronto) និង សកលវិទ្យាល័យ យ៉ក (York University)។

គម្រោង  (UCRSEA)  គឺអនុវត្ដនូវកម្មវិធីស្រាវជ្រាវ និងសកម្មភាពកម្មវិធីជាច្រើន រួមមានៈ

  • អនុវត្ដកម្មវិធីសិក្សាស្រាវជ្រាវ បែបឯករាជ្យ និងមានលក្ខណៈដើម ដោយផ្ដោតលើទស្សនៈយល់ថា ដំណើរការទី ប្រជុំជន ជាដំណើរការប្រែក្លាយ បើនិយាយពីភាពក្រីក្រ ភាពងាយរងគ្រោះ  កំណើន និងផលប៉ះពាល់ពីការប្រែ ប្រួលអាកាសធាតុ។
  • លើកកំពស់ និងចែករំលែកលទ្វផលស្រាវជ្រាវ តាមរយៈការបោះពុម្ពផ្សាយ ដោយរួមទាំងការធ្វើសិក្ខាសាលា សន្និសិទ  ការផ្សាយតាមប្រព័ន្ធវែបសាយ និងការធ្វើបទបង្ហាញ។
  • រៀបចំកិច្ចពិភាក្សាតុមូល និងព្រឹត្ដិការណ៍សាធារណៈ ដើម្បីបពា្ចូលកិច្ចពិភាក្សា រវាងបញ្ញាវន្ដ  អ្នកធ្វើគោល នយោបាយ និងអ្នកដឹកនាំសហគមន៍ នៅក្នុងបណ្ដាទីក្រុង នៃតំបន់អាសីុអាគេ្នយិ៍ និង ប្រទេសកាណាដា។
  • ធ្វើការគាំទ្រ និសិ្សតថ្នាក់ឧត្ដម និងក្រោយឧត្ដមសិក្សា ដើម្បីកសាងជំនាញ ពីបណ្ដាប្រទេសប្រចាំតំបន់អាសីុអា គេ្នយិ៍ និងប្រទេសកាណាដា  នៅក្នុងមុខជំនាញ នៃផលប៉ះពាល់ និងការឆ្លើយតប ទៅនឹងអាកាសធាតុក្នុងតំបន់ ប្រជុំជន។

 ហិរញ្ញប្បទាន 

គម្រោងដៃគូនេះ បានទទួលថវិកាគាំទ្រចំនួន៥ឆ្នាំ ពីអង្គការដៃគូអន្ដរជាតិ ដើម្បីសង្គមនិរន្ដរភាព (IPaSS) ក្រុមប្រឹក្សា ស្រាវជ្រាវអភិវឌ្ឍន៍អន្ដរជាតិ (IDRC) និង ក្រុមប្រឹក្សាស្រាវជ្រាវ ស្ដីពីវិទ្យាសាស្ដ្រសង្គម និងមនុស្ស (SSHRC)។